ការផ្តោតទៅលើភាពអស្ចារ្យ
មនុស្សខ្លះចេះតែមើលទៅលោកិយ ឃើញតែបញ្ហា។ លោកដេវីត ចូនស៍(DeWitt Jones) ជាជាងថតរបស់ទូរទស្សន៍ប៉ុស្ទ នេសិននល ជីអូក្រាហ្វ៊ីក។ គាត់បានប្រើអាជីពរបស់គាត់ ដើម្បីបង្ហាញនូវចំណុចល្អៗ របស់ពិភពលោក។ មុននឹងគាត់ថតរូប គាត់រង់ចាំមើលពន្លឺ ដែលភ្លឺល្អ ដែលនាំឲ្យគាត់មើលឃើញរូបភាពដ៏អស្ចារ្យ ដែលបានបង្កប់ខ្លួន នៅទីនោះជាយូរមកហើយ។ គាត់បានប្រើម៉ាស៊ីនថតរូបរបស់គាត់ ដើម្បីស្វែងរកសម្រស់ ដែលលេចឡើងនៅលើផ្ទៃមុខមនុស្ស និងធម្មជាតិដ៏សាមញ្ញ។
មនុស្សជាច្រើនមានហេតុផល ដែលត្រូវផ្តោតទៅលើចំណុចអវិជ្ជមានរបស់ពិភពលោក ដែលក្នុងនោះ ក៏មានលោកយ៉ូបផងដែរ។ បន្ទាប់ពីគាត់បានបាត់បង់អ្វីៗគ្រប់យ៉ាង ដែលនាំឲ្យគាត់មានអំណរ សូម្បីតែមិត្តភក្តិគាត់ក៏បានក្លាយជាអ្នកចោទប្រកាន់មកលើគាត់ផងដែរ។ ពួកគេក៏បានប្រាប់លោកយ៉ូបថា គាត់មានទុក្ខវេទនាខ្លាំងយ៉ាងនោះ គឺដោយសារអំពើបាបដែលគាត់បានលាក់ទុក។ ពេលលោកយ៉ូបស្រែករកព្រះ ទ្រង់នៅតែស្ងាត់ស្ងៀម មិនឃើញឆ្លើយតបចំពោះគាត់។
ទីបំផុត នៅក្នុងភាពវឹកវរនៃខ្យល់ព្យុះកំបុតត្បូង និងភាពងងឹតនៃជីវិតរបស់លោកយ៉ូប ព្រះទ្រង់ក៏បានឲ្យគាត់ ពិចារណាអំពីភាពអស្ចារ្យក្នុងធម្មជាតិ ដែលបានឆ្លុះបញ្ចាំង ឲ្យឃើញប្រាជ្ញា និងអំណាចរបស់ទ្រង់ ដែលយើងមិនមានដល់ទ្រង់(យ៉ូប ៣៨:២-៤)។
បើយើងកំពុងតែមានគំនិតអវិជ្ជមាន តើទ្រង់នឹងមិនឲ្យយើងពិចារណា អំពីភាពអស្ចារ្យនៃធម្មជាតិដែរទេឬ? ចុះចំណែកឯធម្មជាតិនៃសត្វបក្សីដែលហើរលើអាកាស ស្លឹកឈើដែលបក់រវិច ឬវាលស្មៅដ៏ធំល្វឹងល្វើយ តើយើងនឹងរកឃើញភាពអស្ចារ្យដែរឬទេ? នៅក្នុងពេលដ៏ឈឺចាប់ តើយើងនឹងពិចារណា អំពីភាពអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះអាទិករ ហើយគិតឃើញគំនិត និងព្រះទ័យរបស់ទ្រង់ ដែលបានគង់នៅជាមួយយើង តាំងពីយូរមកហើយឬទេ? ពេលយើងមើលឃើញភាពអស្ចារ្យរបស់ទ្រង់ហើយ យើងអាចសរសើរដំកើង…
គ្រូពេទ្យដ៏អស្ចារ្យ
ពេលលោកវេជ្ជបណ្ឌិត រីស៊ី មែនឆានដា(Rishi Manchanda) សួរអ្នកជម្ងឺរបស់គាត់ថា “តើអ្នកមានទីលំនៅ នៅកន្លែងណា?” គឺគាត់មិនគ្រាន់តែចង់ដឹង អំពីអាស័យដ្ឋានរបស់ពួកគេប៉ុណ្ណោះទេ។ គាត់បានសង្កេតឃើញថា អ្នកដែលមកឲ្យគាត់ជួយ ច្រើនតែរស់នៅ ក្នុងស្ថានភាពដែលមានបរិយ៉ាកាសមិនល្អ។ ពួកគេកំពុងរស់នៅ ក្នុងកន្លែង ដែលមានរបស់ដែលដុះផ្សិត សត្វល្អិតចង្រៃ និងជាតិពល់កំពុងធ្វើឲ្យពួកគេឈឺ។ ដូចនេះ វេជ្ជបណ្ឌិត មែនឆានដាក៏បានក្លាយជាអ្នកបង្កើតសមាគមន៍គ្រូពេទ្យបញ្ច្រាសខ្សែទឹក ដែលមានការចូលរួម ពីគ្រូពេទ្យ ដែលផ្តល់ឲ្យនូវការព្យាបាលសុខភាពបន្ទាន់ ហើយទន្ទឹមនឹងនោះ ពួកគេកំពុងធ្វើការជាមួយអ្នកជម្ងឺ និងសហគមន៍ ដើម្បីនាំទៅរកប្រភពនៃសុខភាពល្អ។
ពេលដែលព្រះយេស៊ូវប្រោសជម្ងឺ ដល់អ្នកដែលមករកទ្រង់(ម៉ាថាយ ៤:២៣-២៤) ទ្រង់បានបើកភ្នែកពួកគេ ឲ្យមើលឃើញ លើសពីការព្យាបាលផ្នែករូបកាយ និងតម្រូវការផ្នែកសម្ភារៈ។ នៅក្នុងការអធិប្បាយព្រះបន្ទូលនៅលើភ្នំ ទ្រង់ មិនគ្រាន់តែប្រទាននូវការអស្ចារ្យ នៃការប្រោសជម្ងឺប៉ុណ្ណោះឡើយ(៥:១-១២)។ ព្រះយេស៊ូវបានធ្វើការពិពណ៌នា៧ដង អំពីសណ្ឋាននៃចិត្ត និងគំនិត ដែលឆ្លុះបញ្ចាំងអំពីសុខមាលភាព ដែលនឹងនាំឲ្យទទួលនូវលទ្ធផល ដែលទ្រង់សន្យា(ខ.៣-៩)។ មានពេលលើសពី២ដង ដែលទ្រង់បានមានបន្ទូលថា មានពរហើយ អ្នកដែលគេបៀតបៀន ហើយពួកគេអាចរកឃើញក្តីសង្ឃឹម និងការសម្រាកក្នុងទ្រង់(ខ.១០-១២)។
ព្រះបន្ទូលព្រះយេស៊ូវត្រង់ចំណុចនេះ បានធ្វើឲ្យខ្ញុំឆ្ងល់។ តើខ្ញុំកំពុងមានសណ្ឋាននៃចិត្តបែបណា? តើខ្ញុំដឹងទេថា សុខុមាលភាពខាងវិញ្ញាណរបស់ខ្ញុំ សំខាន់ជាងតម្រូវការខាងសាច់ឈាម និងសម្ភារៈ ដែលមានភាពបន្ទាន់? ពេលខ្ញុំស្រេកឃ្លានចង់បានការអស្ចារ្យ…
ព្រះទ្រង់មានព្រះទ័យប្រចណ្ឌ
កាលពីឆ្នាំ២០១៤ មានអ្នកស្រាវជ្រាវម្នាក់ មកពីសកលវិទ្យាល័យកាលីហ្វូញ៉ា បានប្រើតុក្កតាឆ្កែមួយក្បាល ដែលមានរូបរាង្គដូចសត្វឆ្កែពិតៗ ដើម្បីបង្ហាញថា សត្វក៏ចេះប្រចណ្ឌផងដែរ។ សាស្រ្តាចារ្យ គ្រីស្ទីន ហារីស(Christine Harris) បានឲ្យម្ចាស់ឆ្កែជាច្រើននាក់មកជួបជុំគ្នា ដោយនាំយកឆ្កែរបស់ខ្លួនមកជាមួយ។ គាត់បានសុំឲ្យម្ចាស់ឆ្កែទាំងនោះបង្ហាញសេចក្តីស្រឡាញ់ដល់តុក្កតាឆ្កែ នៅចំពោះមុខសត្វឆ្កែចិញ្ចឹមរបស់ខ្លួន។ គាត់ក៏បានរកឃើញថា ៧៥ភាគរយនៃសត្វឆ្កែទាំងអស់នោះ បានឆ្លើយតប ដោយការប្រចណ្ឌ ដែលគេងាយនឹងមើលដឹង។ សត្វឆ្កែខ្លះបានព្យាយាមធ្វើឲ្យម្ចាស់វា ងាកមកចាប់អារម្មណ៍នឹងខ្លួនវិញ ដោយទៅប៉ះ ឬយកខ្លួនទៅត្រដុសនឹងម្ចាស់វាថ្នមៗ។ ឆ្កែផ្សេងទៀតបានព្យាយាមទៅជ្រែកចំកណ្តាលម្ចាស់វា និងតុក្កតាឆ្កែនោះ។ មានឆ្កែពីរបីក្បាល បានធ្វើជ្រុលហួសហេតុ ដោយត្របាក់គួរប្រជែងរបស់ខ្លួន ដែលតុក្កតាឆ្កែ។
ការប្រចណ្ឌរបស់សត្វឆ្កែ ហាក់ដូចជាអាចធ្វើឲ្យម្ចាស់វាមានអារម្មណ៍កក់ក្តៅណាស់។ តែការប្រចណ្ឌរបស់មនុស្ស អាចនាំឲ្យមានលទ្ធផល ដែលមិនល្អដូចសត្វឆ្កែទេ។ តែលោកម៉ូសេ និងសាវ័កប៉ុលបានរំឭកយើងថា មានការប្រចណ្ឌមួយប្រភេទទៀត ដែលឆ្លុះបញ្ចាំង ឲ្យយើងឃើញព្រះទ័យដ៏ល្អរបស់ព្រះ។ ពេលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្រុងកូរិនថូស គាត់បានមានប្រសាសន៍ថា “ខ្ញុំប្រចណ្ឌ ចំពោះអ្នករាល់គ្នា ដោយសេចក្តីប្រចណ្ឌនៃព្រះ”(២កូរិនថូស ១១:២)។ ត្រង់ចំណុចនេះ គាត់មិនចង់ឲ្យពួកគេ “ត្រូវបង្ខូចចេញពីសេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ”(ខ.៣)។ ការប្រចណ្ឌដូចនេះ បានឆ្លុះបញ្ចាំងអំពីបំណងព្រះទ័យព្រះ ដែលបានប្រាប់លោកម៉ូសេ ក្នុងក្រឹត្យវិន័យដប់ប្រការថា ទ្រង់ជាព្រះរបស់គាត់ ទ្រង់មានព្រះទ័យប្រចណ្ឌ(និក្ខមនំ ២០:៥)។
ការប្រចណ្ឌរបស់ព្រះ ខុសពីការប្រចណ្ឌរបស់យើង ដែលគិតប្រយោជន៍ផ្ទាល់ខ្លួន។ ព្រះទ្រង់ប្រចណ្ឌ…
ប្រសើរជាងការភ្ញាក់ពីសុបិនអាក្រក់
តើអ្នកធ្លាប់មានអារម្មណ៍ថា ជីវិតរបស់អ្នកត្រូវបានបំផ្លាញ ដោយសារតែអ្នកបានធ្វើអ្វីមួយ ដែលគួរឲ្យខ្មាស់អៀន ឬគួរឲ្យអាម៉ាស់ ឬក៏ជាបទឧក្រិដ្ឋជាដើម ប៉ុន្តែ ដល់ពេលភ្ញាក់ឡើង ទើបដឹងខ្លួនថា នោះគ្រាន់តែជាការយល់សប្តសោះ? ក៏ប៉ុន្តែ ចុះប្រសិនបើរឿងនេះមិនគ្រាន់តែជាសុបិនអាក្រក់វិញនោះ? ចុះបើសិនជាស្ថានភាពនោះ គឺពិតជាបានកើតឡើងមែន ចំពោះខ្លួនអ្នក និងចំពោះមនុស្សដែលអ្នកស្រឡាញ់ តើអ្នកនឹងធ្វើយ៉ាងណា?
នេះគឺជាស្ថានភាពដែលតួអង្គម្នាក់បានជួបប្រទះ នៅក្នុងរឿងប្រលោមលោក នៅសតវត្សរ៍ទី១៩ ដែលលោក ចច ម៉ាកដូណាល់(George MacDonald) បាននិពន្ធ មានចំណងជើងថា ការភ្ញាក់រឭករបស់គ្រូជំនួយ ។ រឿងនេះ និយាយអំពីដំណើរជីវិតរបស់អ្នកបម្រើព្រះម្នាក់ ប្រចាំតំបន់មួយ ដែលភ្ញាក់ដឹងខ្លួនថា គាត់បានចែកចាយព្រះបន្ទូលព្រះ ទាំងមិនដឹងថា ខ្លួនឯងជឿព្រះពិតមែនឬអត់។ ក្រោយមក គេបានអញ្ជើញគាត់ ឲ្យនៅកំដរយុវជនម្នាក់ ដែលកំពុងវង្វេងស្មារតី និងកំពុងឈឺធ្ងន់ហៀបនឹងស្លាប់ ទាំងមានការភ័យខ្លាច ចំពោះឃាតកម្មដែលគាត់បានប្រព្រឹត្តកន្លងមក។
ហេតុការណ៍នៅពេលនោះ ក៏បានកែប្រែចិត្តរបស់អ្នកបម្រើព្រះរូបនេះ ធ្វើឲ្យគាត់ភ្ញាក់ដឹងខ្លួនថា មានការមួយដែលយើងម្នាក់ៗចាំបាច់ត្រូវដឹង។ ភាពធូរស្បើយ ដោយសារតែការភ្ញាក់ដឹងខ្លួនពីសុបិនអាក្រក់ គឺមិនអាចប្រៀបផ្ទឹមនឹងការដែលភ្ញាក់ដឹងខ្លួន នៅក្នុងការអត់ទោសបាបរបស់ព្រះ ដែលពីដើមយើងធ្លាប់គិតថាជារឿង មិនគួរឲ្យជឿនោះ។
តើយើងនឹងរកបានសេចក្តីមេត្តាករុណា នៅទីណា? សេចក្តីមេត្តាករុណា គឺមាននៅក្នុងអង្គព្រះយេស៊ូវ។ ពេលទ្រង់កំពុងជាប់ឆ្កាង ក្នុងចំណោមចោរពីរនាក់ដែលជាប់ឆ្កាងសង្ខាងទ្រង់ មានចោរម្នាក់បានបែរមកសូមឲ្យទ្រង់ជួយ ហើយទ្រង់ក៏បានមានបន្ទូលដោយសេចក្តីមេត្តាករុណាថា “ថ្ងៃនេះ…
អ្វីដែលមិនត្រូវសាងសង់
មានជាងសំណង់ពីរនាក់កំពុងសង់អគារមួយ។ គេក៏បានសួរថា ពួកគេកំពុងសាងសង់អ្វី? អ្នកទីមួយបានឆ្លើយថា គាត់កំពុងសង់យាន្តដ្ឋាន។ រីឯអ្នកទីពីរវិញ គាត់ប្រាប់គេថា គាត់កំពុងសង់ព្រះវិហារធំ។ ស្អែកឡើង គេឃើញមានតែជាងម្នាក់ប៉ុណ្ណោះ កំពុងរៀបឥដ្ឋ។ ពេលគេសួរគាត់ថា ជាងម្នាក់ទៀតបាត់ទៅណាហើយ គាត់ឆ្លើយថា “អូហ៍ គេបានដេញគាត់ចោលហើយ។ ព្រោះគាត់ចេះតែទទូចចង់សាងសង់ព្រះវិហារធំ ជាជាងសង់យាន្តដ្ឋាន”។
មានរឿងមួយទៀត ដែលបានកើតឡើងស្រដៀងនឹងរឿងនេះផងដែរ។ នៅការដ្ឋានសាងសង់ប៉មបាបិល នៅសម័យបុរាណ មានមនុស្សមួយក្រុមបានសម្រេចចិត្តសាងសង់ទីក្រុង និងប៉មមួយ ដែលនឹងខ្ពស់ដល់មេឃ ហើយបង្រួបបង្រួមលោកិយរបស់ពួកគេ(លោកុប្បត្តិ ១១:៤)។ ប៉ុន្តែ ព្រះទ្រង់មិនចង់ឲ្យពួកគេសម្រេចផែនការដ៏ធំរបស់ខ្លួន ដែលមានភាពអាត្មានិយម ដែលផ្អែកទៅលើគំនិតដែលយល់ថា ពួកគេនឹងបានឡើងខ្ពស់ស្មើនឹងព្រះ ហើយដោះស្រាយបញ្ហាទាំងអស់នោះឡើយ។ ដូចនេះ ទ្រង់ក៏បានយាងចុះមកបញ្ឈប់គម្រោងរបស់ពួកគេ ធ្វើឲ្យពួកគេបែកខ្ញែកគ្នា “នៅទូទំាងពិភពលោក” ហើយឲ្យពួកគេមានភាសាខុសៗគ្នា(ខ.៨-៩)។
ព្រះទ្រង់ជ្រាបថា ពួកគេមិនអាចជួយខ្លួនឯងបានឡើយ បានជាទ្រង់សព្វព្រះទ័យនឹងឲ្យពួកគេដឹងថា ទ្រង់ជាដំណោះស្រាយសម្រាប់បញ្ហារបស់ពួកគេ ហើយទ្រង់ក៏បានបើកបង្ហាញផែនការទ្រង់ ដល់ពួកគេ តាមរយៈលោកអ័ប្រាហាំ(១២:១-៣)។ តាមរយៈជំនឿរបស់លោកអ័ប្រាហាំ និងកូនចៅជំនាន់ក្រោយរបស់គាត់ ទ្រង់បានបង្ហាញលោកិយ អំពីរបៀបស្វែងរកទីក្រុងដែល “ព្រះទ្រង់ជាអ្នករចនាប្លង់ និងជាអ្នកសាងសង់”(ហេព្រើរ ១១:៨-១០)។
ជំនឿរបស់យើងមិនរីកចម្រើន ដោយសារក្តីស្រមៃ ឬដំណោះស្រាយរបស់យើងឡើយ។ ជំនឿរបស់យើង ត្រូវមានមូលដ្ឋានគ្រឹះ នៅក្នុងព្រះតែមួយប៉ុណ្ណោះ និងនៅក្នុងការអ្វីដែលទ្រង់អាចធ្វើ នៅក្នុង…
កិច្ចការដ៏មានតម្លៃ
នៅចុងសតវត្សរ៍ទី៤ ចក្រភពរ៉ូមក៏បានឈប់ចាប់អ្នកដើរតាមព្រះគ្រីស្ទ យកទៅឲ្យសត្វតោស៊ី ឲ្យពលរដ្ឋរ៉ូម៉ាំងមើលកម្សាន្តទៀត។ ប៉ុន្តែ ល្បែងមរណៈនៅតែបន្តមាន ដោយគេនៅតែឲ្យអ្នកប្រយុទ្ធបន្តកាប់សម្លាប់គ្នា ឲ្យគេមើលកម្សាន្ត ក្នុងទីលានប្រកួតជាធម្មតា រហូតដល់ពេលមួយ មានមនុស្សម្នាក់បានលោតចេញពីកន្លែងទស្សនា ចូលទៅក្នុងទីលានប្រកួត ហើយក៏បានព្យាយាមឃាត់គូរប្រយុទ្ធទាំងពីរនាក់នោះ ឲ្យឈប់កាប់សម្លាប់គ្នាទៀត។ គាត់ឈ្មោះធេលេម៉ាកូស(Telemachus) ជាអ្នកបម្រើព្រះមកពីវាលរហោស្ថាន។ កាលនោះ គាត់មកលំហែកាយក្នុងទីក្រុងរ៉ូម តែគាត់មិនអាចអត់ទ្រាំនឹងការកាប់សម្លាប់គ្នា ដ៏ពេញនិយមនេះ។ តាមកំណត់ហេតុរបស់លោកធេអូដូរេត(Theodoret) ដែលជាអ្នកដឹកនាំពួកជំនុំ និងជាអ្នកប្រវត្តិសាស្ត្រ បានឲ្យដឹងថា លោកធេលេម៉ាកុសបានស្រែកអំពាវនាវ ឲ្យគេបញ្ឈប់អំពើហឹង្សានោះទៀត តែគាត់ត្រូវពួកបណ្តាជនសម្លាប់ដោយចោលនឹងថ្ម។ អធិរាជ ហូណូរាស(Honorius) ក៏បានដឹងអំពីសកម្មភាពដ៏ក្លាហានរបស់គាត់ ហើយក៏បានបញ្ជារឲ្យគេលុបបំបាត់ការប្រកួតនោះ។
អ្នកខ្លះប្រហែលជាចង់ចោទជាសំណួរថា “តើមានតែលោកធេលេម៉ាកុសទេឬ ដែលបានលះបង់ជីវិត ដើម្បីប្រឆាំងនឹងការអាក្រក់នោះ?” ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសាវ័កប៉ុល ដែលបានចោទសួរខ្លួនឯងថា “ហេតុអ្វីបានជាយើងមានសេចក្តីអន្តរាយ រាល់ពេលវេលាដែរ?”(១កូរិនថូស ១៥:៣០)។ ក្នុងបទគម្ពីរ ២កូរិនថូស ១១:២២-៣៣ គាត់បានពិពណ៌នា អំពីទុក្ខលំបាកដែលគាត់មាន ដោយសារសេចក្តីស្រឡាញ់ ចំពោះព្រះគ្រីស្ទ ដែលក្នុងចំណោមនោះ មានទុក្ខលំបាកជាច្រើន ដែលអាចធ្វើឲ្យគាត់បាត់បង់ជីវិត។ តើអ្វីដែលគាត់ធ្វើនោះ មានតម្លៃឬទេ?
សាវ័កប៉ុលបានរងទុក្ខលំបាកគ្រប់យ៉ាង ក្នុងការងារបម្រើព្រះ ហើយគាត់បានក្លាយជាអ្នកបម្រើព្រះដ៏ជោគជ័យ។ ការលះបង់អ្វីដែលមិនស្ថិតស្ថេរ ដើម្បីទទួលបាននូវព្រះពរដ៏អស់កល្បជានិច្ច ជាការបណ្តាក់ទុនដ៏ល្អ។ ក្នុងគ្រារស់ឡើងវិញ…
ប្រស្នាដែលសំខាន់បំផុត
តើមានអ្វីដែលអស្ចារ្យជាងព្រះ ហើយតើមានអ្វីដែលអាក្រក់ជាងអារក្ស? ចម្លើយនោះគឺ គ្មានអ្វីដែលអស្ចារ្យជាងព្រះ ហើយក៏គ្មានអ្វីដែលអាក្រក់ជាងអារក្សដែរ។
សំណួរនេះមិនពិបាកឲ្យយើងឆ្លើយទេ តែមានប្រស្នាមួយ ដែលមនុស្សជាច្រើនមិនអាចឆ្លើយបាន កាលពីសម័យបុរាណ។ មានអ្នកប្រាជ្ញសម័យបុរាណម្នាក់ឈ្មោះ អេគើរ បានដាក់ប្រស្នាមួយ ក្នុងព្រះគម្ពីរសុភាសិតថា “តើអ្នកណាបានឡើងទៅឯស្ថានសួគ៌ រួចត្រឡប់ចុះមកវិញ តើអ្នកណាបានកើបប្រមូលខ្យល់ក្តាប់នៅដៃអាវ តើអ្នកណាបានដក់ក្របួចអស់ទាំងទឹក នៅក្នុងថ្នក់អាវរបស់ខ្លួន តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន តើព្រះអង្គនោះមានព្រះនាមជាអ្វី ហើយព្រះរាជបុត្រារបស់ទ្រង់តើមានព្រះនាមជាអ្វី បើឯងដឹង ចូរប្រាប់មក”(សុភាសិត ៣០:៤)។
សព្វថ្ងៃនេះ គ្រីស្ទបរិស័ទដឹងថា ព្រះអង្គនោះមានព្រះនាមអ្វី។ ប៉ុន្តែ ជួនកាល ពេលដែលយើងមានការសង្ស័យ ការព្រួយបារម្ភ និងការខ្វះខាតក្នុងជីវិត យើងអាចភ្លេចចូលរកទ្រង់។ បញ្ហាជាច្រើនក្នុងជីវិតយើង អាចធ្វើឲ្យយើងភ្លេចព្រះយេស៊ូវ ដែលទ្រង់ជាចម្លើយសម្រាប់ប្រស្នាដែលសំខាន់បំផុតនោះ។ ទ្រង់និងព្រះវរបិតា គឺតែមួយ ទ្រង់មានអំណាចជាងអារក្ស អ្នកក្រអាចមានទ្រង់ អ្នកមានត្រូវការទ្រង់ ហើយបើអ្នកបានបរិភោគអាហារ និងផឹកទឹក នៅឯតុទ្រង់ អ្នកនឹងមិនចេះស្លាប់ឡើយ។-Mart Dehaan
ដួងចិត្តរបស់អ្នកដែលបានរួចជីវិត
បន្ទាប់ពីគេបានជួយសង្រ្គោះជីវិតរបស់ស្ត្រីជនជាតិកូរ៉េ ដែលមានអាយុ៧១ឆ្នាំ ក្នុងឧបទ្ទវហេតុលិចសាឡាងចម្លង គាត់ក៏មានវិបដិសារី ចំពោះការរួចជីវិតលើកនោះ។ គាត់បាននិយាយនៅលើគ្រែគេង ក្នុងមន្ទីរពេទ្យថា គាត់មានអាយុចាស់ណាស់ហើយ ដូចនេះគាត់មិនគួរណារួចជីវិត ខណៈពេលដែលមានមនុស្សជាច្រើន ដែលមានអាយុក្មេងជាងគាត់ជាច្រើនឆ្នាំ បានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់នោះ។ គាត់ក៏បានសោកស្តាយផងដែរ ដែលមិនបានស្គាល់ឈ្មោះយុវជនម្នាក់ ដែលទាញគាត់ចេញពីក្នុងទឹក ពេលដែលគាត់ស្ថិតក្នុងសភាពអស់សង្ឃឹម។ បន្ទាប់មក គាត់ក៏បានបន្ថែមទៀតថា “យ៉ាងហោចណាស់ ខ្ញុំចង់អញ្ជើញគាត់ញាំបាយមួយពេល ឬកាន់ដៃគាត់ ឬមួយឱបគាត់”។
ពេលខ្ញុំដឹងថាស្រ្តីចំណាស់រូបនេះ មានទឹកចិត្តល្អចំពោះអ្នកដទៃដូចនេះ ខ្ញុំក៏បាននឹកចាំ អំពីសាវ័កប៉ុល។ គាត់ខ្វល់ពីអ្នកជិតខាង និងជនរួមជាតិរបស់គាត់ណាស់ បានជាគាត់សុខចិត្តលះបង់អ្វីៗគ្រប់យ៉ាងដើម្បីឲ្យពួកគេបានទទួលសេចក្តីសង្រ្គោះ គឺដូចដែលគាត់មានប្រសាសន៍ថា “ខ្ញុំមានសេចក្តីទុក្ខសោកជាខ្លាំង និងសេចក្តីព្រួយលំបាកក្នុងចិត្តជានិច្ច ដ្បិតខ្ញុំស្ទើរតែនឹងសូមឲ្យព្រះគ្រីស្ទដាក់បណ្តាសាខ្ញុំវិញ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងឯសាច់ឈាម”(រ៉ូម ៩:២-៣)។
សាវ័កប៉ុលក៏បានបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅផងដែរ។ គាត់ដឹងថា គាត់មិនមានការយល់ដឹងទាំងស្រុង អំពីផ្លូវ និងការជំនុំជម្រះរបស់ព្រះទេ(ខ.១៤-២៤)។ ដូចនេះ ខណៈពេលដែលគាត់កំពុងធ្វើការគ្រប់យ៉ាង ដើម្បីប្រកាសដំណឹងល្អដល់មនុស្សទាំងអស់ គាត់បានរកឃើញសន្តិភាព និងក្តីអំណរ ក្នុងការទុកចិត្តលើព្រះទ័យព្រះ ដែលស្រឡាញ់មនុស្សក្នុងលោកិយយ៉ាងខ្លាំង លើសពីលទ្ធភាពដែលយើងអាចស្រឡាញ់ពួកគេ។-Mart Dehaan
រត់បានឆ្ងាយជាងសត្វខ្លាឈីតា
សត្វខ្លារខិនឈីតាហ៍ដ៏អស្ចារ្យ នៅទ្វីបអាហ្រ្វិក មានភាពល្បីល្បាញ ដោយសារវាអាចរត់ក្នុងល្បឿន ១១២គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្នុងសំទុះចម្ងាយខ្លី តែវាមិនអាចរត់បានលឿនដូចនេះ ក្នុងចម្ងាយឆ្ងាយឡើយ។ ថ្ងៃមួយ ប៉ុស្ទប៊ីប៊ីស៊ីរបស់អង់គ្លេស បានផ្សាយពត៌មានថា មានបុរសបួននាក់ នៅក្នុងភូមិមួយ នៅភាគឥសាននៃប្រទេសកេនយ៉ា បានរត់បានឆ្ងាយជាងសត្វខ្លាឈីតាពីរក្បាល ក្នុងចម្ងាយប្រហែល៦គីឡូម៉ែត្រ។
គេជឿថា សត្វខ្លាឈីតាដ៏ធំទាំងពីរបានចាប់សត្វពពែរបស់អ្នកភូមិស៊ីជាចំណី។ ដូចនេះ បុរសទាំងបួននាក់ក៏បានរៀបគម្រោងទប់ស្កាត់ពួកវា។ ពួកគេក៏បានរង់ចាំដល់ពេលដែលមានអាកាសធាតុក្តៅបំផុត នៅពេលថ្ងៃ ហើយក៏បានចាប់ផ្តើមដេញចាប់សត្វខ្លាឈីតាទាំងនោះ ហើយក៏តាមពួកវាទាន់ ពេលដែលពួកវាមិនអាចរត់បានទៀត។ សត្វខ្លាឈីតាក៏អស់កម្លាំង ហើយគេក៏បានចាប់ពួកវា ដោយសុវត្ថិភាព រួចប្រគល់ពួកវាឲ្យទៅភ្នាក់ងារសត្វព្រៃកេនយ៉ា ដើម្បីឲ្យគេយកពួកវាទៅដាក់នៅកន្លែងផ្សេង។
ពេលខ្លះយើងមានលក្ខណៈមិនខុសពីសត្វឈីតាទេ។ យើងប្រហែលជាមានកម្លាំងច្រើន តែអាចប្រើបានក្នុងរយៈពេលខ្លី។ គឺដូចដែលហោរាអេសាយបានរំឭកយើងថា យើងដូចជាស្មៅ ដែលឆាប់ក្រៀមស្វិត នៅក្រោមកម្តៅថ្ងៃ(៤០:៦-៨)។
តែពេលដែលយើងប្រឹងអស់ពីសមត្ថភាពយើង ព្រះទ្រង់នឹងកម្សាន្តចិត្តយើង។ អ្នកដែលរង់ចាំព្រះអម្ចាស់ នឹងមានការភ្ញាក់ផ្អើល។ ទ្រង់អាចប្រទានឲ្យយើងមានកម្លាំងជាថ្មី តាមមធ្យោបាយរបស់ទ្រង់ និងតាមពេលដែលទ្រង់បានកំណត់។ ទ្រង់អាចធ្វើឲ្យគេមានកម្លាំងចម្រើនជានិច្ច ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ(ខ.៣១)។-Mart Dehaan
ការស្វែងរកទីលំនៅដ៏ល្អ
ដោយផ្អែកតាមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យប្រ៊ីសថូលបានឲ្យដឹងថា ស្រមោចថ្មដែលរស់នៅក្នុងទ្វីបអឺរ៉ុប អាចឆ្លាតជាងមនុស្សយើង នៅក្នុងផ្នែកជ្រើសរើសទីលំនៅ។ អ្នកស្រាវជ្រាវបានរកឃើញថា ហ្វូងស្រមោចបានប្រើគ្នាវាដែលជំនាញស៊ើបការ ឲ្យពិនិត្យមើលស្ថានភាពនៃការរស់នៅរបស់ហ្វូងស្រមោច ជាប់ជានិច្ច។ អ្នកវិទ្យាសាស្រ្តមានការភ្ញាក់ផ្អើល ចំពោះជំនាញទំនាក់ទំនងជាសង្គម ដ៏ស្មុគ្រស្មាញ ដែលពួកវាបានប្រើ ដើម្បីរួមគ្នា ស្វែងរកកន្លែងរស់នៅ ដែលមានទំហំត្រឹមត្រូវ មានភាពងងឹត និងសុវត្ថិភាព ដែលចាំបាច់សម្រាប់ឲ្យមេស្រមោច និងកូនរបស់វារស់នៅ ក្នុងកន្លែងដែលល្អបំផុត។
ក្នុងសម័យលោកម៉ូសេ គ្រួសារទាំងឡាយនៃប្រជាជនអ៊ីស្រាអែលកំពុងត្រូវការកន្លែងថ្មី សម្រាប់តាំងទីលំនៅ។ ពួកគេធ្លាប់រស់នៅ ក្នុងភាពសាហាវព្រៃផ្សៃ នៅទីលានសម្រាប់ឲ្យពួកទាសកររស់នៅ ក្នុងនគរអេស៊ីព្ទ។ ហើយវាលរហោស្ថានស៊ីណាយក៏គ្មានកន្លែងណា ដែលពួកគេចង់រស់នៅដែរ។ តែពួកគេមានបញ្ហាមួយទៀត។ ពួកអ្នកស៊ើបការនៃសាសន៍អ៊ីស្រាអែលបានរាយការថា ទឹកដីសន្យាដែលព្រះកំពុងដឹកនាំពួកគេឲ្យទៅរស់នៅនោះ គឺមានសាសន៍ដទៃកំពុងកាន់កាប់ទឹកដីនោះ ហើយដោយទីក្រុងទាំងនោះ មានកំផែងធំ និងមានមនុស្សមាឌធំកំពុងរស់នៅ ធ្វើឲ្យពួកអ្នកស៊ើបការគិតថា ពួកអ៊ីស្រាអែលប្រៀបបាននឹងសត្វកណ្តូប(ជនគណនា ១៣:២៨,៣៣)។
ការប្រៀបធៀបប្រជាជនអ៊ីស្រាអែល ទៅនឹងសត្វកណ្តូប នៅសម័យនោះ អាចនាំឲ្យមានគ្រោះថ្នាក់ តែជួនកាល ការប្រៀបធៀបខ្លួនឯង ទៅនឹងសត្វល្អិត អាចមានប្រយោជន៍សម្រាប់យើង។ ស្រមោចថ្មដែលស្វែងរកសំបុក្រថ្មី បានរស់នៅតាមសុភាវគតិ ដែលព្រះអាទិករបានប្រទានឲ្យពួកគេ។ ប៉ុន្តែ យើងច្រើនតែអនុញ្ញាតឲ្យការភ័យខ្លាច រារាំងមិនឲ្យយើងដើរតាម និងទុកចិត្តព្រះ។ ពេលដែលយើងសម្រាក ដោយដឹងច្បាស់ថា ព្រះទ្រង់គង់នៅជាមួយយើង ហើយស្រឡាញ់យើង នោះយើងអាចទូលទ្រង់ថា…